យា ទេវតា សន្តិ
វិហារវាសិនី ថូបេ ឃរេ ពោធិឃរេ
តហឹ តហឹ តា ធម្មទានេន ភវន្តុ បូជិតា សោត្ថឹ ករោន្តេធ
វិហារមណ្ឌលេ ថេរា ច មជ្ឈា នវកា
ច ភិក្ខវោ សារាមិកាទានបតី ឧបាសកា គាមា ច ទេសា និគមា ច ឥស្សរា សប្បាណភូតា សុខិតា ភវន្តុតេ
ជលាពុជា យេបិ ច អណ្ឌសម្ហវា សំសេទជាតា អថវោបបាតិកា និយ្យានិកំ ធម្មវរំ បដិច្ចតេ សព្វេបិ
ទុក្ខស្ស ករោន្តុ សំខយំ ឋាតុ ចិរំ សតំ ធម្មោ ធម្មធរា ច បុគ្គលា សង្ឃោ ហោតុ សមគ្គោ វ
អត្ថាយ ច ហិតាយ ច អម្ហេ រក្ខតុ សទ្ធម្មោ សព្វេបិ
ធម្មចារិនោ វុឌ្ឍី សម្បាបុណេយ្យាម ធម្មារិយប្បវេទិតេ។
ប្រែ(ធម្មតា បែប(១))
ទេវតាទាំងឡាយឯណា មានប្រក្រតីនៅក្នុងទីវត្តជាទីនៅនៃ
សង្ឃព្ឋដ៍ខឿនព្រះសថូប ព្ឋដ៍ខឿនព្រះពោធិព្រិក្សក្នុងទីនោះៗ
ទេវតាទាំងនោះ ជាបុគ្គលគឺយើងទាំងឡាយបូជាហើយ
ដោយធម្មទាន ចូរធ្វើនូវសួស្តីក្នុងមណ្ឌលនៃវត្ត ជាទីនៅនៃសង្ឃនេះ។
ភិក្ខុទាំងឡាយជាថេរៈក្តី ជាកណ្តាលក្តី
ទើបនឹងបួសថ្មីក្តី ឧបាសកនឹង
ឧបាសិកាទាំងឡាយដែលជាម្ចាស់នៃទានព្រមទាំងអារាមិកជន
គឺញោមវត្តក្តី ជនទាំងឡាយ
ដែលជាអ្នកស្រុកក្តី ជាអ្នកប្រទេសក្តី
ជាអ្នកនិគមក្តី ដែលជាឥស្សរៈជាធំក្តី សត្វទាំងនោះៗ ចូរឲ្យបានដល់នូវសេចក្តីសុខ។
មួយវិញទៀត សត្វទាំងឡាយឯណា ដែលជាជលាពុជៈ
កំណើតក្តី ដែលជាអណ្ឌជៈកំណើតក្តី ដែលជាសំសេទជៈកំណើតក្តី។
ដែលជាឧបៈបាតិកៈកំណើតក្តី សត្វទាំងឡាយទាំងអស់នោះ
កាលបើបានអាស្រ័យនូវធម៌ ដ៍ប្រសើរជានិយ្យានិកធម៌ហើយ ចូរធ្វើនូវធម៌ជាគ្រឿងអស់ទៅ នៃទុក្ខចុះ។
សូមឲ្យធម៌របស់សប្បុរសទាំងឡាយ ស្ថិតនៅអស់កាលយូរអង្វែងទៅ។
បុគ្គលអ្នកទ្រទ្រង់នូវធម៌ទាំងឡាយចូរស្ថិតនៅអស់កាលយូរអង្វែងទៅ។
សូមព្រះសង្ឃព្រមព្រៀងគ្នា ដើម្បីសេចក្តីចម្រើនផង
ដើម្បីសេចក្តីសម្រេច ផលប្រយោជន៏ផង។
សូមព្រះសទ្ធម្មរក្សានូវយើងទាំងឡាយ
សូមរក្សានូវអ្នកដែលប្រព្រឹត្តធម៌ ទាំងឡាយ ទាំងអស់ផង។
សូមឲ្យយើង បានដល់នូវសេចក្តីចម្រើន ក្នុងធម៌ដែលព្រះអរិយៈទាំងឡាយ
លោកសំដែងហើយ។
(ចម្លងចេញពីសៀវភៅ «គិហិបតិបត្តិ» សែម
សូរ-ទំព័រ ១៥៩)
ប្រែកាព្យ បែប(២)
- យើងខ្ញុំទាំងអស់គ្នា សូមបូជាដោយធម្មទាន
ដល់ទេវតាដែលមាន នៅទីឋានវត្តនេះក្តី។
- នាខឿនព្រះសថូប ឬនៅនាខឿនចេតិយ៍
សូមមានចិត្តមេត្រី ធ្វើទឹកដីទីវត្តនេះ។
- សូមឲ្យសុខសួស្តី ទុក្ខសោកអ្វីកុំមានសោះ
ម្យ៉ាងទៀតសង្ឃទាំងអស់ ដែលមានផ្នួសជាថេរៈ។
- ឬក៍ជាមជ្ឈិម
ឬនៅត្រឹមជានវៈ
ឬក៍ឧបាសក ឧបាសិកាជាម្ចាស់ទាន។
- ព្រមទាំងអ្នកនិគម ឬអ្នកធំអម្បាលមាណ
គ្រប់ស្រុកប្រទេសឋាន សូមឲ្យបានសុខឯកអ័គ្ឃ។
- ម្យ៉ាងទៀតសត្វឯណា ដែលកើតជាជលម្ពុជៈ
- ឬជាអណ្ឌជៈ
សំសេទជៈកំណើតក្តី។
- ឬក៍ឧបបាតិកៈ គ្រប់ៗថ្នាក់ជនលោកិយ៍
ដោយអំណាចសេចក្តី ធម៌បាលីថ្លៃបវរ។
- កុំឲ្យមានទុកសោក ក្តីវិយោគសំសារចរ
ម្យ៉ាងទៀតសូមព្រះធម៌ ថ្លៃបវរស្ថិតនៅវែង។
- នឹងអ្នកចេះធម្មំ សូមតាំងនៅយូរអង្វែង
នឹងសូមអស់គម្តែង សង្ឃម៉ឺនសែនសាមគ្គីធម៌។
- ដើម្បីប្រយោជន៍ច្រើន នឹងចម្រើនកុសលធម៌
ហើយសូមព្រះសទ្ធម្ម ជួយគាំទ្រយើងគ្រប់គ្នា។
- ហើយសូមអស់យើងខ្ញុំ ចេះចាំគ្រប់កងធម្មា
ដែលអង្គព្រះអរិយា ទ្រង់ទេសនាទុកហើយហោង។
(ចម្លងចេញពីសៀវភៅ «សង្ឃទានមានផលច្រើន»មេត្តាបាលោ ទឹម សឿត- ទំព័រ ១៦១)