យេកេចិ ឧទ្ទកា បាណា មហន្តាបិ មយា ហតា យេ បាណេកេ បមាទេន កាយវាចាមនេហិ វា បុញ្ញំ មេ អនុមោទន្តុ គណ្ហន្តុ ផលមុត្តមំ វេរិនោ ចេ បមុញ្ចន្តុ សព្វទោសំ ខមន្តុ មេ។
ប្រែ(ធម្មតា បែប(១))
សត្វទាំងឡាយណាមួយ ជាសត្វតូចក្តី ធំក្តី ដែលខ្ញុំសម្លាប់ហើយ ទោះសត្វទាំងឡាយណា ពួកខ្លះដែលខ្ញុំបៀតបៀនហើយ ដោយកាយ
វាចាចិត្ត ព្រោះសេចក្តីប្រមាទ។
សត្វទាំងនោះ ចូរអនុមោទនាត្រេកអរចំពោះបុណ្យរបស់ខ្ងុំៈ
ចូរទទួលយកនូវផលដ៍ឧត្តមចុះ។
បើសត្វទាំងឡាយណា មានពៀរនឹងគ្នា សត្វទាំងឡាយនោះចូររួចរំដោះចាកពៀរនោះទៅ សូមសត្វទាំងឡាយ អត់នូវទោសទាំងពួងដល់ខ្ញុំ។
(ចម្លងចេញពីសៀវភៅ
«កិហិបតិបត្តិ- សែម-សូរ -ទំព័រ ១៦៦)
ប្រែ(កាព្យ បែប(២))
-សត្វទាំងឡាយណា តូចធំម្តេចម្តា
ខ្ញុំសម្លាប់ហើយ
ទោះសត្វទាំងឡាយ ណាខ្លះក៍ដោយ ខ្ញុំបៀតបៀនហើយ
ដោយកាយវាចា។
-ដោយចិត្តប្រមាទ អាឃាតព្យាបាទ ដល់សត្វនោះណា
សូមសត្វទាំងនោះ មានចិត្តមេត្តា អនុមោទនា
បុណ្យរបស់ខ្ញុំ។
-សូមទទួលយក
បុណ្យខ្ញុំសាងមក ផលដ៍ឧត្តម ទោះបីសត្វណា មានវេរាកម្ម នឹងគ្នាក៍សុំ
រួចពៀរនោះចុះ។
-ទោសទាំងឡាយផង នាគ្រាកន្លង ខ្ញុំធ្វើហើយនោះ
សូមសត្វទាំងឡាយ
មេត្តាអត់ទោស ទាំងពួងនោះៗ
ឲ្យដល់ខ្ញុំផង។
(ចម្លងចេញពីសៀវភៅ «កម្រងធម្មទាននានា
I»លោកគ្រូ ធូ ប្រណម្យ ទំព័រ ១៣)
No comments:
Post a Comment