១. អហំរីខ្ញុំ បង្គំវន្ទា ឆ្ពោះព្រះភគវា ព្រះធម៌ថ្លៃថ្លា ព្រមទាំងព្រះសង្ឃ ផូរផង់សីលា ចិន្តាលំអុតព្រះពុទ្ធនិយាម។
២. សូមឲ្យសព្វសត្វ ប្រតិបត្តិតាមធម៌ សាសនាបវរ ល្អដូចព្រះនាម អរហំសម្មា គ្មានការទាក់ទាម កិលេសរវាម រវាតសូន្យបង់។
៣. សូមឲ្យសាសនា សម្មាសម្ពុទ្ធ
បរិស័ទមោះមុត រួមចិត្តទ្រទ្រង់ ថិតថេរចិរកាល
អភិបាលដោយសង្ឃ ព្រមព្រៀងស្មោះត្រង់ ផ្ចិតផ្ចង់សិក្ខា។
៤. សូមមនុស្សទេវតា
មានការគោរព ទាំងថ្ងៃទាំងយប់ ក្នុងព្រះសាសនា សូមបានសម្រេច ដូចក្តីប្រាថ្នា អស់នូវតណ្ហា ទុក្ខាចប់ហោង។
(អភិវាទនគាថានេះដកចុងពុទ្ធនិយាម
ប៉ុន្តែលោកអ្នកសរសេរនឹងលោកអ្នកសូត្រច្រើនសូត្រឬសរសេរខុសគ្នា២ចំណុចគឺ:
-ចំណុចថា:<<ផូរផង់សីលា>>សូត្រឬសរសេរដាក់ថា:<<ផូរផង់សិក្ខា>>
-ចំណុចថា:<<ផ្ចិតផ្ចង់សិក្ខា>>សូត្រឬសរសេរដាក់ថា:<<ផ្ចិតផ្ចង់សីលា>>
(សូមអស់លោកអ្នករៀនសូត្រពិចារណាបន្ថែមទៀតចុះ)
No comments:
Post a Comment