Thursday, March 2, 2017

គាថាសូមសេចក្តីសុខ

អាកាសដ្ឋាច  ភុម្មដ្ឋា ទេវា  នាគា  ​មហិទ្ធិកា  បុញ្ញំ   នោ  អនុមោទន្តុ  ចិរំ  រក្ខន្តុ  សាសនំ។
អាកាសដ្ឋាច  ភុម្មដ្ឋា ទេវា  នាគា  ​មហិទ្ធិកា  បុញ្ញំ   នោ  អនុមោទន្តុ  ចិរំ  រក្ខន្តុ  រាជានោ។
អាកាសដ្ឋាចភុម្មដ្ឋា ទេវា  នាគា  ​មហិទ្ធិកា  បុញ្ញំ   នោ  អនុមោទន្តុ  ចិរំ  រក្ខន្តុ ញាតយោ។
អាកាសដ្ឋាចភុម្មដ្ឋា ទេវា  នាគា  ​មហិទ្ធិកា  បុញ្ញំ   នោ  អនុមោទន្តុ  ចិរំ  រក្ខន្តុ បាណិនោ។

អាកាសដ្ឋាចភុម្មដ្ឋា ទេវា  នាគា  ​មហិទ្ធិកា  បុញ្ញំ   នោ  អនុមោទន្តុ  ចិរំ  រក្ខន្តុ នោ សទា។
ប្រែ(ធម្មតា បែប())
ទេវតាទាំងឡាយ ទោះឋិតនៅនាអាកាសក្តី  ទោះឋិតនៅលើផែនដីក្តី  នាគទាំងឡាយដែលមាន ឬទ្ធានុភាពច្រើនក្តី  សូមអនុមោទនានូវបុណ្យ  របស់យើងទាំងឡាយ។
-     សូមរក្សានូវព្រះពុទ្ធសាសនា   អស់កាលជាយូរអង្វែងទៅ។
-     សូមរក្សានូវព្រះមហាក្សត្រ      អស់កាលជាយូរអង្វែងទៅ។
-     សូមរក្សានូវញាតិទាំងឡាយ   អស់កាលជាយូរអង្វែងទៅ។
-     សូមរក្សានូវសត្វទាំងឡាយ    អស់កាលជាយូរអង្វែងទៅ។
-     សូមរក្សានូវយើងទាំងឡាយសព្វៗកាលអស់កាលជាយូរអង្វែងទៅ។
    ប្រែ(ធម្មតា បែប())
-     ទេវតាទាំងឡាយ            ស្ថិតនៅព្ធដ៍អាកាសក្តី             
ស្ថិតនៅលើផែនដីក្តី
នាគទាំងឡាយមានឥទ្ធានុភាពច្រើនក្តី      
ចូរអនុមោទនានូវបុណ្យនៃយើងទាំងឡាយ
ចូររក្សានូវព្រះពុទ្ធសាសនា           
ឲ្យបានចម្រើន       អស់កាលជាយូរអង្វែងទៅ។
-     ទេវតាទាំងឡាយ           ស្ថិតនៅព្ឋដ៍អាកាសក្តី             
ស្ថិតនៅលើផែនដីក្តី
នាគទាំងឡាយមានឥទ្ធានុភាពច្រើនក្តី      
ចូរអនុមោទនានូវបុណ្យនៃយើងទាំងឡាយ
ចូររក្សានូវព្រះមហាក្សត្រ           
ឲ្យបានចម្រើន      អស់កាលជាយូរអង្វែងទៅ។
-     ទេវតាទាំងឡាយ  ស្ថិតនៅព្ឋដ៍អាកាសក្តី             
ស្ថិតនៅលើផែនដីក្តី
នាគទាំងឡាយមានឥទ្ធានុភាពច្រើនក្តី      
ចូរអនុមោទនានូវបុណ្យនៃយើងទាំងឡាយ
ចូររក្សានូវញាតិទាំងឡាយ           
ឲ្យបានចម្រើន       អស់កាលជាយូរអង្វែងទៅ។
-     ទេវតាទាំងឡាយ  ​​ ស្ថិតនៅព្ឋដ៍អាកាសក្តី             
ស្ថិតនៅលើផែនដីក្តី
នាគទាំងឡាយមានឥទ្ធានុភាពច្រើនក្តី      
ចូរអនុមោទនានូវបុណ្យនៃយើងទាំងឡាយ
ចូររក្សានូវសត្វទាំងឡាយ           
ឲ្យបានចម្រើន      ​ អស់កាលជាយូរអង្វែងទៅ។
-     ទេវតាទាំងឡាយ   ស្ថិតនៅព្ឋដ៍អាកាសក្តី             
ស្ថិតនៅលើផែនដីក្តី
នាគទាំងឡាយមានឥទ្ធានុភាពច្រើនក្តី      
ចូរអនុមោទនានូវបុណ្យនៃយើងទាំងឡាយ
ចូររក្សានូវយើងទាំងឡាយ     ឲ្យបានចម្រើន     
សព្វៗកាល  អស់កាលជាយូរអង្វែងទៅ។
(ចម្លងចេញពីសៀវភៅ​ «កិហិបតិបត្តិសែម-សូរ -ទំព័រ ១៦៧​)
    ប្រែ(កាព្យ បែប())
-  រីទេវតានឹងនាគ                       ស្ថិតនៅភាគភូមិផែនដី
ឬលើអាកាសក្តី                    ​​ ​​      ដែលមានឬទ្ធិដ៍ឧត្តម។
សូមឲ្យអនុមោទនា                      នូវបុណ្យជារបស់ខ្ញុំ
ហើយសូមជួយថែទាំ                   នូវសាសនាអស់កាលវែង។
-     រីទេវតានឹងនាគ   ​                         ស្ថិតនៅភាគភូមិផែនដី
ឬលើអាកាសក្តី                           ដែលមានឬទ្ធិដ៍ឧត្តម។
សូមឲ្យអនុមោទនា                       នូវបុណ្យជារបស់ខ្ញុំ
ហើយសូមជួយថែទាំ                   នូវមហាក្សត្រអស់កាលវែង។
-     រីទេវតានឹងនាគ                           ស្ថិតនៅភាគភូមិផែនដី
ឬលើអាកាសក្តី                           ដែលមានឬទ្ធិដ៍ឧត្តម។
សូមឲ្យអនុមោទនា                      នូវបុណ្យជារបស់ខ្ញុំ
ហើយសូមជួយថែទាំ                    នូវពួកញាតិអស់កាលវែង។
-     រីទេវតានឹងនាគ                            ស្ថិតនៅភាគភូមិផែនដី
ឬលើអាកាសក្តី                           ដែលមានឬទ្ធិដ៍ឧត្តម។
សូមឲ្យអនុមោទនា                     នូវបុណ្យជារបស់ខ្ញុំ
ហើយសូមជួយថែទាំ                   នូវពួកសត្វអស់កាលវែង។
-     រីទេវតានឹងនាគ                           ស្ថិតនៅភាគភូមិផែនដី
ឬលើអាកាសក្តី                          ដែលមានឬទ្ធិដ៍ឧត្តម។
សូមឲ្យអនុមោទនា                     នូវបុណ្យជារបស់ខ្ញុំ
ហើយសូមជួយថែទាំ                   នូវយើងខ្ញុំអស់កាលវែង។
(ចម្លងចេញពីសៀវភៅ​ «ធម៌នមស្សការសង្ខេបភោ-ម៉ន -ទំព័រ ១០៦​)

No comments:

Post a Comment