Thursday, March 2, 2017

ធម៌សូមអភ័យដល់សព្វសត្វ(កាព្យ)

-     សូមឲ្យពួកសត្វ                 ទាំងឡាយបានសុខ
            ផុតពីក្តីទុក្ខ                     កុំមានវេរា។                         
-     កុំឲ្យមានរោគ              បៀតបៀនពារធា
           ចេះស្រលាញ់គ្នា               ឥតមានគុំគួន។
-     សូមសត្វទាំងនោះ            អាយុវែងផង
            តាមដូចបំណង                 ក្នុងចិត្តនៃខ្លួន។
-     ឲ្យបានត្រជាក់            ត្រជុំមាំមួន
           ហើយគ្រប់គ្រងខ្លួន              តាមធម៌រៀងទៅ។
-     សត្វមានជីវិត                   ទាំងឡាយឯណា
           ដែលមានកាយា               តូចក្តីធំក្តី។
-     ក្រែងខ្ញុំសម្លាប់                  ដោយភ្លាត់ស្មារតី
           កាយឬវចី                         ចិត្តខ្ញុំពារធា។
-     សូមសត្វទាំងនោះ           អនុមោទនា
           យកបុណ្យថ្លៃថ្លា                 មគ្គផលឧត្តម។
-     ហើយចូរលែងពៀរ           វេរានឹងខ្ញុំ
           សូមសត្វនោះកុំ                 ប្រកាន់ទោសឡើយ។
-     ពួកសត្វទាំងពួង               ដែលដល់ទុក្ខា
           លំបាកកាយា                    សូមបាត់ទុក្ខទៅ។
-     ដែលដល់នូវភ័យ               ខ្លាចក្តីហ្មងសៅ
           សូមបាត់ភ័យទៅ               កុំបីកើតមាន។
-     ដែលដល់នូវសោក             វិយោគគ្រប់ប្រាណ
           សូមឲ្យក្សេមក្សាន្ត              បាត់សោកទៅហោង។

(ចម្លងចេញពីសៀវភៅ​ «ធម៌នមស្សការថ្វាយបង្គំព្រះ» ឧបាសកលៀម លឹង -/ -ទំព័រ ៤៩​)

No comments:

Post a Comment