សង្ឃោវិសុទ្ឋោ វរទក្ខិណេយ្យោ
សន្តិន្ទ្រិយោ សព្វមលប្បហីនោ
គុណេហិនេកេហិ សមិទ្ធិបត្តោ
អនាសវោតំ បនមាមិសង្ឃំ។
ប្រែកាព្យៈ
ព្រះសង្ឃអង្គបរិសុទ្ធ ប្រសើរផុតចិត្តសុខុម
ទក្ខិណេយ្យដ៍ឧត្តម មានឥន្ទ្រីយ៍ស្ងប់រម្ងាប់។
លះបង់វលគ្គជាតិ គ្រឿងមិនស្អាតមន្ទិសព្វ
សម្រេចគុណគោរព ជាអនេកច្រើនប្រការ។
ជាព្រះខីណាស្រព ប្រសើរគាប់គួរអស្ចារ្យ
ខ្ញុំសូមមនស្សការ ថ្វាយវន្ទាព្រះសង្ឃនោះ។
កាយេនវាចា យវចេតសាវា
សង្ឃកុកម្មំ បកតំមយាយំ
សង្ឃោបដិគ្គណ្ហតុ អច្ចយន្តំ
កាលន្តរេសំ វរិតុំវសង្ឃេ
ប្រែៈ
កម្មណាដែលខ្ញុំធ្វើ អាក្រក់លើព្រះសង្ឃពិត
ដោយកាយវាចាចិត្ត ទុច្ចរិតឥតបារម្ភ។
ព្រះសង្ឃល្អបរិសុទ្ធ សូមអំណត់អត់ទោសខ្ញុំ
ខុសឆ្គងព្រះសង្ឃកុំ យកទោសខ្ញុំតទៅទៀត។
ដើម្បីនឹងសង្រួម រវាងព្រមមិនឲ្យឃ្លាត
សូមជួបព្រះសង្ឃទៀត លុះសម្រេចនិព្វានហោង។
(ចម្លងចេញពីវត្តបរមនិវេសន៍
ប/ជ)
ខមាទោសផ្នែកខាងព្រះសង្ឃឃើញខុសគ្នា៤ចំនុចដែរ
-ត្រង់ចំណុចថា «ព្រះសង្ឃល្អបរិសុទ្ធ»វត្តអង្គតាមិញនឹងសៀវភៅអាចារ្យ លី គេង ទំព័រ ១៣៧ដាក់ថា
«សង្ឃោរីព្រះសង្ឃ»
-ត្រង់ចំណុចថា «សូមអំណត់អត់ទោសខ្ញុំ» វត្តខ្លះ
នឹងសៀវភៅខ្លះ ដាក់ថា «ទ្រង់អំណត់អត់ទោសខ្ញុំ»។
-ត្រង់ចំណុចថា «ដើម្បីនឹងសង្រួម» វត្តអង្គតាមិញ
នឹងសៀវភៅ
អាចារ្យ លី គេង ទំព័រ ១៣៧
ដាក់ថា «ដើម្បីបានសង្រួម»។
ត្រង់ចំណុចថា «លុះសម្រេចនិព្វានហោង»សៀវភៅ ឧបាសិកា រស់ ខឹម ទំព័រ ២៧ដាក់ថា
«ឱបានសព្វកាលទៅហោង» វត្តអង្គតាមិញ នឹងសៀវភៅអាចារ្យ លី គេង ទំព័រ ១៣៧
ដាក់ថា«គ្រប់ៗជាតិទៅហោង»។
(ផ្ទៀងផ្ទាត់គ្នាក្នុង
៩ ចំណារ, ត្រូវគ្នា ៧ ខុសគ្នា២)
(ឃោសន្និសិន្នោ-អដ្នង្កិការិយ-សង្ឃោវីសុទ្ឋោ-
(ប្រែកាព្យ)ចម្លងចេញពីវត្តបរមនិវេសន៍ប/ជ)
No comments:
Post a Comment