Thursday, March 2, 2017

នមស្ការព្រះរតនត្រៃដើម្បីកំចាត់បង់នូវឧបទ្រព

តេសំ  ធម្មញ្ច  សង្ឃញ្ច    អាទរេន   នមាមិហំ
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធម៌ផង នូវព្រះសង្ឃផង    របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព។
នមក្ការានុភាវេន   ហន្ត្វា   សព្វេ   ឧបទ្ទវេ  អនេកា    អន្តរាយាបី    វិនស្សន្តុ    អសេសតោ
ដោយអនុភាពនៃកិរិយានមស្ការថ្វាយបង្គំ សូមឲ្យកំចាត់បង់នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយជាអនេក ក៍ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ។

(ដកចេញពីសៀវភៅ«គិហិបតិបត្តិ»​ សែម សូរ ទំព័រ២៦)

No comments:

Post a Comment