Wednesday, March 1, 2017

សូមថ្វាយបង្គំព្រះពុទ្ធ៥ព្រះអង្គ

. ខ្ញុំសូមវន្ទា               នូវព្រះឈ្នះមារ             ទាំង៥ព្រះអង្គ
​  ​   សូមយាងបារមី       ម្ចាស់ថ្លៃមកគង់            នៅនាកំឡុង
     ទីឋាននេះណា។            
. ព្រះកុក្កសន្ធោ         ព្រះកោនាគមនោ          ព្រះកស្សបោ
​     ព្រះសមណគោត្តម  បរមពុទ្ធោ                  ព្រះមេត្តេយ្យោ
     ពោធិសត្វថ្លៃ។
.​ ព្រមទាំងព្រះធម៌      ជ្រាលជ្រៅបវរ              ល្អប្រសើរក្រៃ
     ប្រាំបីម៉ឺនបួនពាន់     ធម្មក្ខន្ធនេះនៃ               របស់ជិនស្រី
     ទីទៃរាល់អង្គ។
ព្រមទាំងព្រះសង្ឃ   ប្រសើរសីលទ្រង់  ជាបុត្រព្រះពុទ្ធ
លះកាត់តណ្ហា     ប្រសើរបំផុត                ខ្ញុំសូមលំអុត
      កាយវាចាចិត្ត។
.   ដោយតេជៈខ្ញុំ        លើកហត្ថប្រណម្យ        ដាក់លើសិរសា
       សូមកំចាត់បង់      សត្រូវនានា         ទុក្ខសោករោគា
       វិនាសទៅហោង។
តាមសៀវភៅផ្សព្វផ្សាយធម៌កាព្យនឹងសៀវភៅផ្សេងៗ ហើយនឹងអ្នកសូត្រឃើញខុសគ្នា៤ ចំណុចគឺៈ
-ត្រង់ចំណុចថា«​នៅនាកំឡុង»អ្នកសូត្រនឹងសៀវភៅខ្លះថា«នៅនាអំឡុង»            
-ត្រង់ចំណុចថា«​ព្រះកោនាគមនោ»កន្លែងខ្លះសូត្រនឹងសៀវភៅខ្លះមិនមានដាក់ព្រះនៅខាងដើមទេសូត្រថា«កោនាគម»តែម្តង។                                                      
 -ត្រង់ចំណុចថា«​ល្អប្រសើរក្រៃ»អ្នកសូត្រនឹងសៀវភៅខ្លះថា«ប្រសើរពេកក្រៃ»  -ត្រង់ចំណុចថា«​លើកហត្ថប្រណម្យ»អ្នកសូត្រនឹងសៀវភៅខ្លះដាក់ថា«លើកហត្ថបង្គំ»(ការដែលសូត្រនិងសរសេរវាតឬបន្ថែមតាមចិត្តខ្លួនឯងធ្វើឲ្យខុសគ្នា)

No comments:

Post a Comment