Thursday, March 2, 2017

តេជៈខ្ញុំសាង(កាព្យ)

-     តេជៈខ្ញុំសាង           សំអិតសំអាង                ឱនកាយវាចា   
សូមសុខសុភាព        រួចពីទុក្ខា ​​                    ឆ្លងដល់ត្រើយមហា
ពោលគឺនិព្វាន។
-     គ្រប់ជាន់គ្រប់ជាតិ     កុំឲ្យខ្ញុំឃ្លាត             ពីសីលនឹងទាន
គំនិតខ្ញុំកើត                កំនើតខ្ញុំមាន                 មគ្គផលជាស្ពាន
ដល់ស្ថានថ្លៃថ្លា។
-     ខ្ញុំជូនមគ្គផល      ចំពោះទៅដល់                     មាតាបិតា
គុណគ្រូឧប               ជ្ឈាយាចារ្យ                   គុណញាតិកា
ប្រាំពីរសន្តាន។
-     ជីដូនជីតា                  រស់នៅក្តីណា                លោកម្ចាស់ចែកស្ថាន
ខ្ញុំជូនមគ្គផល        កុសលថ្កើនថ្កាន                សូមសុខក្សេមក្សាន្ត
ដល់ស្ថានផុតទុក្ខ។
-     ខ្ញុំសូមសច្ចា               កើតជាតិណាៗ              សូមឲ្យខ្ញុំសុខ
សូមមានបញ្ញា       ភ្លឺថ្លាមុះមុត                        រួចផុតពីទុក្ខ
ដល់និព្វានហោង។
(ចម្លងចេញពីសៀវភៅ​«សង្ឃទានមានផលច្រើន»​គ្រូ ទឹម សឿត ទំព័រ ១៥៥)  

No comments:

Post a Comment