Wednesday, March 1, 2017

បណាមគាថា

·       យោ   កប្បកោដិហិបិ    អប្បមេយ្យំ
កាលំ   ករោន្តោ
អតិទុក្ករានិ  ខេទំ        គតោ  
លោកហិតាយ          នាថោ
នមោ   មហាការុណិកស្ស   តស្ស។
·       អសម្ពុធំ ពុទ្ធនិសេវិតំ   យំ  
ភវាភវំ  គច្ឆតិ        ជីវលោកោ
នមោ   អវិជ្ជាទិក្កិលេសជាលំ វិទ្ឋំសិនោ  
ធម្មវរស្ស តស្ស។
·       គុណេហិ យោ               
សីលសមាធិបញ្ញា     វិមុត្តិញ្ញាណប្បភុតីហិយុត្តោ
ខេត្តញ្ជនានំ               កុសលត្ថិកានំ
តមរិយសង្ឃំ               សិរសា នមាមិ។
·       ឥច្ចេវមច្ចន្ត               នមស្សនេយ្យំ
នមស្សមានោ              រតនត្តយំ យំ
បុញ្ញាភិសន្ទំ               វិបុលំអលត្ថំ
តស្សានុភាវេន             ហតន្តរាយោ។
ប្រែកាព្យៈ
Ø -ព្រះពុទ្ធជាទីពឹង                      ជាពំនឹងសព្វសត្តា
ព្រះអង្គកាលប្រាថ្នា                  ធ្វើកសាងអស់កាលយូរ។
រាប់ដោយកោដិកប្បា                ច្រើនគណនាហួសគិតគូរ
បានត្រាស់ជាសព្វញ្ញូ               ត្រាស់ជាគ្រូលើភពឋាន។
ធ្វើកម្មជាកម្រ                          មនុស្សនិករត្រាប់ពុំបាន
តោកយ៉ាកលំបាកប្រាណ         ព្រោះប្រយោជន៍ដល់សព្វសត្វ។
ខ្ញុំសូមឱនសិរសា                     ចិត្តប្រាថ្នាបង្គំថ្វាត់
ព្រះពុទ្ធករណាសត្វ        ​          នោះជាទីពឹងសព្វកាល។
Ø -សត្វតែងកើតស្លាប់បង់             ព្រោះចំណង់កម្មជាគោល
ឲ្យវិលវល់អន្ទោល                     ក្នុងភពតូចនឹងភពធំ។
ហេតុតែមិនដឹងធម៌                   ជាម្ចាស់ល្អស្អាតសុខុម
គឺព្រះពុទ្ធសេពសម                   ចិត្តខ្ញុំសូមមនស្សការ។
នូវធម៌ប្រពៃពិត                         វិសេសសុទ្ធនោះឯងណា
កាត់បង់អវិជ្ជា                           គឺបណ្តេញកិលេសហើយ។
Ø -ព្រះសង្ឃអង្គសាវ័ក                   មានសំវរៈសទ្ធាទ្រង់
កបដោយគុណសីលត្រង់           នឹងសមាធិបញ្ញា។
នឹងវិមុត្តិញ្ញាណ                        កិលេសគ្មានក្នុងអាត្មា
ជាបុញ្ញក្ខេត្តា                            ជនត្រូវការជាកុសល។
ខ្ញុំសូមឱនសិរសី                        ដល់ព្រះអរិយបុគ្គល
ជាបុណ្យព្រះទសពល                ជាមង្គលដល់សព្វសត្វ។
-ខ្ញុំសូមនមស្សការ                      លើកហត្ថាឱនសិរសី
បង្គំគុណទាំង៣                        ខ្ពស់លើសលប់លោកាចារ្យ។
សូមបុណ្យកងកុសល                ឲ្យបានដល់យើងខ្ញុំណា
ពេញពោរស្មើធារា                      ដូចជលសាធំទូលាយ។
សូមឲ្យកំចាត់បង់                       អពមង្គលទាំងឡាយ
ឲ្យចៀសចេញចាកឆ្ងាយ              ក្តីអន្តរាយកុំបីមាន។
ដោយកម្លាំងអនុភាព                  បុញ្ញាលាភជាប្រធាន
កងបុញ្ញរាសីមាន                       សូមបានក្សាន្តកុំមានមោះ។
ដោយគុណនមស្សការ                 ត្រៃរតនាប្រសើរខ្ពស់
សូមអានិសង្សនោះ                     ដាក់ដល់ឋាននិព្វានហោង។
(ចម្លងចេញពីសៀវភៅ«គិហិបតិបត្តិនឹងគិហិកិច្ចវត្ត» លោក សែម សូរ..​២៥១៦​  ..១៩៧២ទំព័រ ២០)

No comments:

Post a Comment