Wednesday, March 1, 2017

បទសារភញ្ញ (បទបថ្សាវត្ត)

. សូមថ្វាយបង្គំ                  ព្រះសម្ពុទ្ធ  
    ប្រសើរបំផុត                    ក្នុងលោកា
 ​                   ជាគ្រូនៃមនុស្ស         នឹងទេព្តា           
    ទ្រង់ត្រាស់ទេសនា          ប្រដៅសត្វ។
. ចង្អុលឲ្យដើរ                   ផ្លូវកណ្តាល
    មាគ៌ាត្រកាល                  អាចកំចាត់
                    ទុក្ខភ័យចង្រៃ                   ឲ្យខ្ចាយបាត់      
    អាចកាត់សង្សារះ             ទុក្ខបាន។
. សាសនាព្រះអង្គ              នៅសព្វថ្ងៃ
    សត្វមាននិស្ស័យ             ពីបូរាណ
    ប្រឹងរៀនប្រឹងស្តាប់            ចេះចាំបាន
    កាន់តាមលំអាន              បានក្តីសុខ។
. ឥតមានសុខណា             ស្មើក្តីស្ងប់  
    បញ្ចប់ត្រឹមសុខ                ឃ្លាតចាកទុក្ខ
                    តាំងពីលោកនេះ               តទៅមុខ   
    ក្តីសុខនិងមាន                 ព្រោះធម៌ស្ងប់។
. ខ្ញុំសូមបង្គំ                       ឆ្ពោះព្រះធម៌
    ព្រះសង្ឃបវរ                    ទាំងគ្រប់សព្វ
                    រួមជាត្រៃរតន៍                   គួរគោរព            
    ជាម្លប់ត្រជាក់                  នៃលោកា។
. ព្រះរូបព្រះធាតុ                 នៃព្រះពុទ្ធ  
    វិសុទ្ធតាងអង្គ                  ព្រះសាស្តា
                    សូមគុណត្រៃរតន៍             ជួយខេមរា 
    ឲ្យបានសុខា                   តរៀងទៅ។

(ចំណាររបស់លោកអ្នកសរសេរបទសារភញ្ញនេះមាន១០ យកមកផ្ទៀងផ្ទាត់គ្នាទៅឃើញត្រូវគ្នា ៨ចំណារàខុសគ្នា២ចំណារ គឺត្រង់ចំណុច​ (ខ្ញុំសូមបង្គំ) ដាក់ថា​ (ខ្ញុំសូមថ្វាយបង្គំ)​
(ទាំងគ្រប់សព្វ) ដាក់ថា ​(ទាំងសព្វគ្រប់)​ (វិសុទ្ធិតាងអង្គ) ដាក់ថា​(វិសុទ្ធតាមអង្គ)​
សូមអ្នករៀនសូត្រពិចារណាបន្ថែមទៀតចុះ ណាខុស ណាត្រូវ)
(បើដាក់ពាក្យខុសគ្នាប្រាកដជាសូត្រមិនត្រូវគ្នាទេ)

No comments:

Post a Comment