Wednesday, March 1, 2017

ថ្វាយបង្គំទិសទាំង៩

-     ព្រះពុទ្ធឋិតឋានបស្ចឹម      
-     ព្រះសារីបុត្រ ទេពទឹមគង់ទីសទក្សិណ
-     ព្រះអានន្ទ គង់ទិសមជ្ឃិមា
-     ព្រះមោគ្គល្លាន គង់ទិសឧត្តរ
-     រីឯព្រះកោណ្ឌញ្ញូ គង់ទិសបូព៌ជាអធិបតី
-     ព្រះខូមវតី គង់ទិសពាយ័ព្យ
-     ឯព្រះឧបលី គង់ទិសនិរតីឋាន
-     ព្រះកស្សបៈ គង់ទិសអគ្នេយ៍
-     ព្រះរាហុលត្ថេរ គង់ទិសឦសាន
-     គ្រប់គ្រាន់ទាំង៩ឋាន         សូមលំអានប្រាណ       បង្គំវន្ទា
ចំពោះព្រះជិនស្រី            ព្រមទាំងបារមី           គ្រប់ទិសនានា។
-     សូមមានតេជៈ                 ឈ្នះអស់ពួកមារ          គ្រប់ពេលវេលា
កុំបីអាក់ខាន។
-     ម្យ៉ាងទៀតសូមទសបារមី    បញ្ចេញរស្មី                 ត្រចះភ្លឺថ្លា
ក្នុងពេលឥឡូវ                 នេះឯងណា                 ជាមង្គលា
ដល់យើងខ្ញុំហោង។

(នៅប៉ែកខាងលិចដូចជា ពោធិសត្វ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ធ្វើវិធីបុណ្យតូចធំតែងតែសូត្រ បង្គំទិសទាំង៩ មុននមស្សការឬក៍ក្រោយនមស្សការដូចគ្នា,បានមកពីអាចារ្យហ៊ុយ វត្តបរមនិវេសន៍ផង, ដកស្រង់ពីសៀវភៅ /ទំព័រ ៨ផង។ សូត្រខុសគ្នាត្រង់ចំណុច​ «ចំពោះព្រះជិនស្រី» កន្លែងខ្លះសូត្រមានដាក់​ «អង្គ» គឺសូត្រ «ចំពោះអង្គព្រះជិនស្រី»

No comments:

Post a Comment