សុខោ ពុទ្ធានមុប្បាទោ សុខា សទ្ធម្មទេសនា
សុខា សង្ឃស្សសាមគ្គី សមគ្គានំ
តបោ សុខោ
ទិវាតបតិ អាទិច្ចោ រត្តិមាភាតិ ចន្ទិមា សន្នទ្ធោ ខត្តិយោ តបតិ
ឈាយី តបតិ ព្រាហ្មណោ អថ
សព្វមហោរត្តិ ពុទ្ឋោ តបតិ តេជសា (ឯតេន សច្ចវជ្ជេន សុវត្ថិ ហោតុ សព្វទា)។
- ហិរិ ឱត្តប្បសម្បន្នា
សុក្កធម្មសមាហិតា សន្តោ សប្បុរិសា លោកេ
ទេវ ធម្មាតិ វុច្ចរេ។
ប្រែៈ
- កិរិយាកើតឡើងនៃព្រះពុទ្ធទាំងឡាយ
ជាទីនាំមកនូវសេចក្តីសុខ។
- កិរិយាសំដែងនូវព្រះសទ្ធម្ម គឺព្រះបរិយត្តិធម៌ នឹងព្រះនព្វលោកុត្តរធម៌
ជាទីនាំមកនូវសេចក្តីសុខ។
- សេចក្តីព្រមព្រៀងគ្នានៃព្រះសង្ឃ ជាទីនាំមកនូវសេចក្តីសុខ។
- តបៈគុណនៃព្រះសង្ឃទាំងឡាយ អ្នកព្រមព្រៀងគ្នា ជាទីនាំមក
នូវសេចក្តីសុខ។
- ព្រះអាទិត្យរុងរឿងបានតែក្នុងវេលាថ្ងៃ។
- ព្រះចន្ទរុងរឿងបានតែក្នុងវេលាយប់។
- ព្រះមហាក្សត្រលុះទ្រង់គ្រឿងប្រដាប់សម្រាប់រាជ្យ
ទើបរុងរឿងបាន។
- ព្រាហ្មណ៏លុះតែចំរើននូវឈាន ទើបរុងរឿងបាន។
- ឯព្រះពុទ្ធជាម្ចាស់ ទ្រង់រុងរឿងដោយតេជៈទាំងថ្ងៃទាំងយប់។
- សេចក្តីសុខសួស្តី សូមកើតមានក្នុងកាលទាំងពួង ដោយកិរិយាពោលនូវ
ពាក្យសច្ចៈនេះ។
សប្បុរសទាំងឡាយ មានចិត្តរម្ងាប់ប្រកបព្រមហើយដោយ ហិរិនឹងឱត្តប្បៈ ថែមទាំងមានចិត្តចុះស៊ប់ ចំពោះធម៌មានពណ៌ស គឺសុចរិតធម៌ អ្នកប្រាជ្ងទាំងឡាយលោកឲ្យនាមថាៈ
អ្នកមានទេវធម៌ក្នុងលោក។
(ចម្លងចេញពីសៀវភៅ «កិហិបតិបត្តិ- សែម-សូរ -ទំព័រ ១៥៣)
No comments:
Post a Comment