អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូចមគ្គោ
ធម្មោ អយំ សន្តិករោ បណីតោ
និយ្យានិកោ តំ បនមាមិ ធម្មំ។
ប្រែកាព្យៈ
ព្រះធម៌ប្រកបអង្គ ជាផ្លូវត្រង់មាន
៨
គន្លងព្រះអរិយ៌ ដ៍ប្រសើរលើសផ្លូវផង។
ជាធម៌ល្អវិសេស ស្ងប់កិលេសគ្រឿងសៅហ្មង
នាំសត្វឲ្យកាត់ឆ្លង កាន់និព្វានបានសុខា។
ជាធម៌ស្រោចស្រង់សត្វ ឲ្យកំចាត់រាគតណ្ហា
រួចចាកសង្សារា ខ្ញុំវន្ទាព្រះធម៌នោះ។
កាយេនវាចា យវចេតសាវា ធម្មេកុកម្មំ បកតំមយាយំ
ធម្មោបដិគ្គណ្ហតុ អច្ចយនំ្ត កាលន្តរេសំ វរិតុំវធម្មេ។
ប្រែៈ
កម្មណាដែលខ្ញុំធ្វើ អាក្រក់លើព្រះធម៌ពិត
ដោយកាយវាចាចិត្ត ទុច្ចរិតឥតបារម្ភ។
ព្រះធម៌ល្អបរិសុទ្ធ សូមអំណត់អត់ទោសខ្ញុំ
ខុសឆ្គងព្រះធម៌កុំ យកទោសខ្ញុំតទៅទៀត។
ដើម្បីនឹងសង្រួម
រវាងព្រមមិនឲ្យឃ្លាត
សូមជួបព្រះធម៌ទៀត លុះសម្រេចនិព្វានហោង។
(ចម្លងចេញពីវត្តបរមនិវេសន៍
ប/ជ)
ខមាទោសផ្នែកខាងព្រះធម៌ខុសគ្នា៤ចំនុចដែរ
-ត្រង់ចំណុចថា «ព្រះធម៌ល្អបរិសុទ្ធ»វត្តអង្គតាមិញនឹងសៀវភៅអាចារ្យ លី គេង ទំព័រ ១៣៧ដាក់ថា «ធម្មោរីព្រះធម៌» សៀវភៅឧបាសិកា
រស់ ខឹម ទំព័រ ២៧ ដាក់ថា«ព្រះធម៌ជាមង្គល»
-ត្រង់ចំណុចថា «សូមអំណត់អត់ទោសខ្ញុំ» វត្តខ្លះ
នឹងសៀវភៅខ្លះ ដាក់ថា
«ទ្រង់អំណត់អត់ទោសខ្ញុំ»។
-ត្រង់ចំណុចថា «ដើម្បីនឹងសង្រួម» វត្តអង្គតាមិញ
នឹងសៀវភៅ
អាចារ្យ លី គេង ទំព័រ ១៣៧
ដាក់ថា «ដើម្បីបានសង្រួម»។
-ត្រង់ចំណុចថា «លុះសម្រេចនិព្វានហោង»សៀវភៅឧបាសិកា រស់ ខឹម ទំព័រ ២៧ដាក់ថា
«ឱបានសព្វកាលទៅហោង» វត្តអង្គតាមិញ នឹងសៀវភៅអាចារ្យ លី គេង ទំព័រ ១៣៧
ដាក់ថា«គ្រប់ៗជាតិទៅហោង»។
(ផ្ទៀងផ្ទាត់គ្នាក្នុង
៩ ចំណារ, ត្រូវគ្នា ៧ ខុសគ្នា២)
No comments:
Post a Comment