Thursday, March 2, 2017

ធម៌ជូនពរឱយសុខសប្បាយនឹងរំលឹកស្មារតី

សូមឲ្យអស់លោកអ្នកទាំងឡាយ   សុខសប្បាយទាំងអស់គ្នា
កុំឲ្យមានរោគា                          ព្រមទាំងញាតិសាច់សន្តាន។
 ចូរខំប្រឹងប្រព្រឹត្ត                       សុចរិតធម៌ឲ្យបាន
 សព្វថ្ងៃសាសនាមាន               ​  ខំធ្វើទានសីលភាវនា។
 កើតមកក្នុងលោកិយ៍                 ទាំងប្រុសស្រីមានវាស្នា
ខំរៀនសូត្រធម៌អាថ៌                ​​   ទាន់សាសនាព្រះទ្រង់ញាណ។
ត្បិតយើងមិនស្គាល់ផ្លូវ                នឹងដើរទៅកាន់និព្វាន
ជាទីសុខក្សេមក្សាន្ត                   លះបង់បានចាកមន្ទិល។
ចូរធ្វើអំពើល្អ                            សុំសីលធម៌កុំបីខ្ជិល
បង្កើតបុណ្យទានសីល               ជួយរំកិលផុតទុក្ខហោង។

(អាចារ្យសាលាធទានអូរបែកក្អមសូត្របុណ្យឆ្លងចេតិយ៍ ឧបាសកអ៊ីង-ប៉េងឈីម) ​(ពុធ ទី១២-០៩-២០១២)ក្នុង ឋ/ទំព័រ១៤៧)

No comments:

Post a Comment