វន្ទាមិ ពុទ្ធំ ភវបារតិណ្ណំ តិលោកកេតុំ តិភវេកនាថំ
យោ លោកសេដ្ឋោ សកលំ កិលេសំ
ឆេត្វាន ពោធេសិ ជនំ អនន្តំ។
យំ នម្មទាយនទិយា បុលិនេ ចតីរេ
យំ សច្ចពន្ធគិរិកេ សុមនាចលគេ្គ
យំ តត្ថយោនកបុរេ មុនិនោ ច បាទំ
តំ បាទលញ្ជនមហំ សិរសា នមាមិ។
សុវណ្ណមាលិកេ សុវណ្ណបព្វតេ សុមនកូដេ
យោនកបុរេ នម្មទាយ នទិយា
បញ្ចបាទវរំ ឋានំ អហំ វន្ទាមិ ទូរតោ។
ប្រែពុទ្ធបាទ (ធម្មតា
បែប(១))
·
ព្រះសម្មាសសម្ពុទ្ធឯណា ព្រះអង្គប្រសើរក្នុងលោក ទ្រង់កាត់បង់នូវ
កិលេសទាំងអស់បានហើយ ញុំាងជនជាអនន្តឲ្យត្រាស់ដឹងហើយ ខ្ញុំសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធនោះ
ព្រះអង្គឆ្លងផុតអំពីច្រាំងនៃភពហើយ ព្រះអង្គជាទង់ជ័យនៃត្រៃលោក មានតែព្រះអង្គមួយ ជាទីពឹងនៃសព្វសត្វក្នុងត្រៃភព។
·
ស្នាមព្រះបាទឯណា ដែលព្រះសម្ពុទ្ធទ្រង់ប្រតិស្ឋាន
ទុកលើថ្នូរខ្សាច់ទៀបឆ្នេរនៃស្ទឹង ឈ្មោះនម្មទា ស្នាមព្រះបាទឯណា ដែលព្រះសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុក
លើភ្នំសច្ចព័ន្ធនឹងលើភ្នំសុមនកូដ។
·
ស្នាមព្រះបាទឯណា ដែលព្រះសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកក្នុងយោនកបុរី
ខ្ញុំសូមក្រាបថ្វាយបង្គំដោយត្បូងចំពោះទៅព្រះបាទ នឹងស្នាមព្រះបាទទាំងនោះ នៃព្រះសក្យមុនី។
· ខ្ញុំសូមនមស្សការអំពីចម្ងាយ នូវស្ថានដែលមានព្រះបាទដ៍ប្រសើរ ៥ កន្លែង គឺស្ថានលើភ្នំសុវណ្ណមាលិក១ -លើភ្នំសុវណ្ណបពត៌១ -លើភ្នំសុមនកូដ១
-ក្នុងយោនកបុរី១ ក្បែរស្ទឹងនម្មទា១។
ប្រែពុទ្ធបាទ (ធម្មតា
បែប(2))
ព្រះសព្វញ្ញូពុទ្ធ វិសេសផុតត្រៃលោកា
គ្មានមនុស្សឬទេវតា ព្រហ្មមារណាប្រដូចបាន។
កំចាត់នូវកិលេស គ្មានឲ្យសេសនៅសល់ខាន
ញុំាងជនទាំងប៉ុន្មាន ជាអនន្តឲ្យត្រាស់ដឹង។
ខ្ញុំសូមថ្វាយបង្គំ នូវព្រះបរមជាទីពឹង
ព្រះអង្គឆ្លងផុតស្ទឹង បានដល់ច្រាំងនៃភពហើយ។
ព្រះអង្គជាទង់ជ័យ ធំត្រឈៃបង្ហាញត្រើយ
តែមួយព្រះអង្គហើយ ជាទីពឹងក្នុងត្រៃភព។
មារព្រហ្មទាំងទេពតា នឹងមនុស្សាតែងគោរព
ចូលជ្រកនៅក្រោមម្លប់ ពោធិញ្ញាណបានសុខា។
· សូមថ្វាយបង្គំទសករប្រណម្យ ឆ្ពោះត្រង់ស្នាមព្រះបាទា
ដែលព្រះមានជោគទ្រង់ព្រះមេត្តាជាន់ទុកឲ្យជាស្ថានថ្លៃ។
· បាទមួយនៅនា ស្ទឹងនម្មទា ត្រង់ឆ្នេរខ្សាច់ប្រសើរក្រៃ
បាទមួយទ្រង់ជាន់ ទុកនៅព្ឋ ដ៍ភ្នំគិរីសច្ចពន្ឋ័។
·
បាទមួយនៅភ្នំ សុមនកូដ រហូតកំពូលដ៏សោភណ័
ព្រះបាទមួយទៀត ព្រះទ្រង់ជាន់ ទុកនៅនាយោនកបុរី។
·
ខ្ញុំសូមបន្ទន់ កាយវាចា នឹងចិត្តជ្រះថ្លាឱនសិរសី
បង្គំព្រះបាទ ព្រះជិនស្រី
សូមសុខសួស្តីគ្រប់វេលា។
*ខ្ញុំសូមនមស្សការអំពីចំងាយ នូវឋានទាំងឡាយដែលមានព្រះបាទ
ទាំង ៥ កន្លែងដែលព្រះមុនីនាថ ទ្រង់ឈានព្រះបាទលើកំពូលភ្នំ។
សុវណ្ណមាលិកមួយនោះជាធំ មួយនៅលើភ្នំសុវណ្ណបពត៌
មួយនៅលើភ្នំសុមនកូដប្រាកដ មួយនៅរាជរដ្ឋយោនកបុរី។
មួយនៅក្បែរស្ទឹងនម្មទាជលធី ទាំងប្រាំនាទីដែលទ្រង់ប្រទាន
ទុកឲ្យសព្វសត្វប្រតិបត្តិជាស្ពាន ដោយព្រះទ្រង់ញានប្រទានទុកឲ្យ។
(ប្រែធម្មតា(១)នឹងប្រែកាព្យ(២) បានដកចេញពីគិហិបតិបត្តិ គិហិកិច្ចវត្ត (សែម សូរ) ទំពរ័ ២៨)
ប្រែពុទ្ធបាទ (ធម្មតា បែប(៣))
ព្រះទសពលញាណ ជិតចូលនិពា្វន ទ្រង់មានមេត្តា
ករុណាសាយសព្វ គន្ធព្វអសុរា គ្រុឌនាគទេវតា
មនុស្សសត្វប្រុសស្រី។
ទ្រង់ប្រោសប្រទាន ព្រះបាទ ៥ ឋាន ទុកឲ្យវន្ទី
ព្រះបាទ១ក្នុង ចមចុងគិរី សុវណ្ណមាលី
ជាទីកំណត់។
ព្រះបាទសោភា ១ឋិតនៅនា សុវណ្ណបពត៌
១ឋិតនៅនា លង្កាប្រាកដ លើភ្នំសន្មតិ
សុមនកូដគាប់។
ព្រះបាទសួស្តី ១នៅបូរី យោនកៈស្រេចស្រាប់
អ្នកនគរស្រុក យកទុកសំរាប់ រកគ្រឿងប្រដាប់
ធ្វើពុទ្ធបូជា។
ព្រះបាទសោភី ១ឋិតនៅទី ស្ទឹងនម្មទា
ព្រះអង្គផាន់ទុក លើផុកពសុធា ទុកឲ្យមច្ឆា
ក្រួញក្រាបអភិវ័ន្ទ។
ព្រះត្រៃលោកនាថ
ទុកស្នាមព្រះបាទ ៥ឋានសោភ័ណ
តំណាងព្រះអង្គ ឲ្យគង់៥០០០ វស្សាគ្រប់គ្រាន់ទើបស្តេចនិព្វាន។
ឱ!អស់យើងខ្ញុំ អភ័ព្វពេកពុំ ទាន់ព្រះទ្រង់ញាណ
ទាន់តែសាសនា បាទា៥ឋាន
នោះសោតពុំបាន
ទៅទៀបឲ្យយល់។
សូមក្រួញក្រាបថ្វាយ បង្គំពីឆ្ងាយ តម្រង់ឆ្ពោះដល់
ព្រះបាទ៥ឋាន កល្យាណនិមល សូមមានមង្គល
តេជៈជោគជ័យ។
សូមឈ្នះលោភោ ទោសោ មោហោ ឧបទ្រព្យចង្រៃ
គ្រោះថ្នាក់ទុក្ខសោក ទាំងរោគពៀរភ័យ សូមសុខសព្វថ្ងៃរៀងរាបទៅហោង។
(ពុទ្ធបាទប្រែកាព្យនេះចម្លងចេញពីសៀវភៅ«និហិបតិបត្តិពិស្តារ» លោកគ្រូ រស់កែវ ចៅអធិការទី ៧ វត្តពិភទ្ទរង្សី
ទំព័រ ១២៧)
No comments:
Post a Comment