Wednesday, March 1, 2017

ព្រះពុទ្ធឱវាទ

ឱវាទនៃព្រះពុទ្ធ                    ខ្លីបំផុតមានត្រឹមបី
-ទី១.ឈប់ធ្វើអ្វី                    ដែលអាក្រក់គ្រប់បែបយ៉ាង។
-ទី២.ត្រូវធ្វើល្អ                     កុសលធម៌សន្សំសាង
អំពើល្អគ្រប់យ៉ាង          ត្រូវកសាងដោយផ្ចិតផ្ចង់។
-ទី៣.សំអាតចិត្ត                  របស់ខ្លួនឲ្យផូរផង់
កិលេសគ្រឿងសៅហ្មង          ត្រូវលះបង់កុំឲ្យមាន។
នេះជាទ្រព្យឱវាទ          ព្រះលោកនាថអនន្តញ្ញាណ
យើងនាំគ្នាសូត្ររៀន             ចាំមែនទែនគ្រប់ៗគ្នា។
យើងនាំគ្នាប្រតិបត្តិ               ដោយមធ្យ័តកើតផល្លា
ចំរើនកើនទ្រព្យា                    សិរីសុខាគ្រប់គ្នាហោង។

(ចម្លងបន្តពីលោកអាចារ្យអូរបែកក្អម សូត្របុណ្យឆ្លងចេលិយ៍ឧបាសកអ៊ីង ប៉េងឈីម នឹងក្នុងសៀវភៅ/ទំព័រ១៤៧)

No comments:

Post a Comment