វន្ទា ចេតិយំ សព្វំ សព្វដ្ឋានេសុ បតិដ្ឋិតំ
សារីរិកធាតុ មហាពោធឹ ពុទ្ធរូបំ សកលំ សទា។
ប្រែកាព្យៈ
ខ្ញុំសូមថ្វាយបង្គំ ឆ្ពោះព្រះបរមចេតីយ៍
ព្រមទាំងព្រះសារី រិកធាតុនៃព្រះពុទ្ធ។
នឹងមហាពោធិព្រឹក្ស ដែលគួរនឹកដោយលំអុត
លំឱនចិត្តបរិសុទ្ធ លើកកំបង់អញ្ជលី។
នឹងព្រះពុទ្ធរូប តំណាងអង្គព្រះមុនី
ដែលឋិតនៅគ្រប់ទី ឋាននានានោះទាំងអស់។
ដោយតេជៈនៃគុណ ព្រះមានបុណ្យប្រសើរខ្ពស់
ដែលតែងតែរំលស់ រំដោះទុក្ខភ័យអន្តរាយ។
សូមឲ្យខ្ញុំបានសុខ ឃ្លាតចាកទុក្ខផងទាំងឡាយ
សត្រូវទោះជិតឆ្ងាយ សូមឲ្យក្លាយមកជាមិត្រ។
សូមទាន់ព្រះអរិ យមេត្រីយ៍ថ្លៃវិសិដ្ឋិ
សូមបានឃើញធម៌ពិត សូមដូចចិត្តប្រាថ្នាហោង។
(ចម្លងចេញពីសៀវភៅ«គិហិបតិបត្តិនឹងគិហិកិច្ចវត្ត» សែម សូន ទំព័រ ៥១)
No comments:
Post a Comment